ទិដ្ឋភាពរួម

បច្ចុប្បន្ន បុរី​ សម្បតិ្ត មានហេង ៣ កំពុងដំណើរការសាងសង់គម្រោងពីរក្នុងទីតាំងផ្សេងគ្នា ដែលគម្រោងទី១ មានចំងាយប្រហែល១,000ម ពីវិទ្យាល័យច្បារអំពៅ ស្ថិតនៅ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានសំណង់ផ្ទះចំនួន២៤៨ផ្ទះ ជាប្រភេទលំនៅដ្ឋានដែលសាកសមសម្រាប់មនុស្សបែបសម័យថ្មី។​ គម្រោងទី២ មានឈ្មោះថា “ភូមិប្រណិតព្រែកឯង” ដែលមានទីតាំងស្ថិតនៅភូមិមិត្តភាព-ទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ដែលលាតសន្ធឹងលើផ្ទៃដីជិត ៥​ហិចតា ជាមួយសំណង់ផ្ទះចំនួនប្រហែល២០០ ផ្ទះ រួមមានប្រភេទផ្ទះ វីឡាភ្លោះ វីឡាកូនកាត់ ដែលមាន៥បន្ទប់គេង ៦បន្ទប់ទឹក កំពស់៣ជាន់ និងផ្ទះល្វែងមានចំនួន៤ បន្ទប់គេង ៥បន្ទប់ទឹកកម្ពស់២ជាន់។ បុរី សម្បតិ្ត មានហេង ៣ ផ្តល់ជូនលោកអ្នកទីកន្លែងដ៏ស្អាតប្រណិតសម្រាប់ចាប់ផ្តើមគ្រួសារដ៏កក់ក្តៅរបស់អ្នក រួមជាមួយសន្តិសុខ សុវត្ថិភាពល្អ ការតុបតែងបែបទំនើបទាន់សម័យ​ និង​ខ្យល់បរិសុទ្ធ។ អតិថិជនអាចទិញផ្ទះក្នុងបុរី សម្បត្តិ មានហេង ៣ បានជាមួយជម្រើសបង់ប្រាក់សំបូរបែបដូចជា បងរំលស់ដោយឥតការប្រាក់ ការបង់ផ្តាច់ នឹងបង់រំលស់តាមរយៈធនាគារ ព្រមទាំងមានការបញ្ចុះតម្លៃពិសេសរហូតដល់១០%ផងដែរ។

ចក្ខុវិស័យ

ផ្លាស់ប្តូរការរស់នៅរបស់អតិថិជន ដោយការផ្តល់ជូននូវ ឱកាសទទួលបានផ្ទះក្នុងតម្លៃសមរម្យ សំណង់មានគុណភាព និងសុខសុវត្ថិភាព​។

 

បេសកកម្ម

ធ្វើការអភិវឌ្ឍលំនៅដ្ឋាន ប្រកបទៅដោយគុណភាព សុវត្ថិភាព សម្រាប់បង្រ្គប់តម្រូវការអតិថិជន និងសម្រេចឲ្យបាននូវចក្ខុវិស័យដោយការផ្តល់ជូនលំនៅដ្ឋាន​ដែលមានស្តង់ដារ តម្លៃសមរម្យ និងភាពច្នៃប្រឌិតជានិរន្តររ៍ភាព។