បុគ្គលិកផ្នែកព័ត៌មានវិទ្យា និងរដ្ឋបាល

ពិពណ៍នាការងារ៖

  • អភិវឌ្ឍន៍ ជួសជុល និងថែរក្សាប្រព័ន្ធអ៊ិនធឺណេតអោយដំណើរការល្អ។
  • កំណត់រចនាសម្ព័ន្ធនិងការត្រួតពិនិត្យដំណើការបណ្តាញ Network ដើម្បីធានាបាននូវការបញ្ជូនទិន្នន័យនានាឲ្យបានរលូន និង កាត់បន្ថយពេលវេលា។
  • រចនានិងកំណត់រចនាសម្ព័ន្ធ Firewall, IDS, សុវត្ថិភាពអ៊ីម៉ែល, ប្រឆាំងមេរោគកុំព្យូទ័រ។
  • ការកំណត់បណ្តាញតភ្ជាប់ Network សម្រាប់កុំព្យូទ័រ និងឧបករណ៍នានា។
  • កាន់ទំព័រហ្វេសប៊ុក និង ទីផ្សារឌីជីថល។
  • អនុវត្តតាមគោលការណ៍ IT ដើម្បីឱ្យមានស្តង់ដារការងារជាក់លាក់ និងទៅតាមគោលការណ៍ណែនាំរបស់ក្រុមហ៊ុន។
  • ដំឡើងកម្មវិធី និងបរិក្ខារសំរាប់កុំព្យូទ័រ។
  • ជួយប្រធានរដ្ឋបាល និងធនធានមនុស្សដើម្បីដោះស្រាយបញ្ហានៅក្នុងក្រុមហ៊ុនពាក់ព័ន្ធនឹងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព។
  • ពិនិត្យតាមដានវត្តមានបុគ្គលិក និងការសុំច្បាប់ពីHR System។
  • បង្កើត ID ស្កេនម្រាមដៃសម្រាប់បុគ្គលិកថ្មី។
  • បំពេញការងារពាក់ព័ន្ធផ្សេងៗទៀតដែលត្រូវបានចាត់តាំងដោយប្រធានគ្រប់គ្រងទូទៅ ឬ ប្រធានផ្នែករដ្ឋបាល និងធនធានមនុស្ស។

លក្ខខណ្ឌជ្រើសរើស៖

  • ភេទប្រុសដែលមានអាយុ ២២​ ដល់ ៣២ ឆ្នាំ។
  • មានបរិញ្ញាប័ត្រផ្នែកដែលពាក់ព័ន្ធ។
  • មានបទពិសោធន៍ការងារយ៉ាងហោចណាស់១ឆ្នាំ។
  • មានជំនាញទំនាក់ទំនងល្អ និងអាចធ្វើការងារបានច្រើន។
  • មានចំណេះដឹងកុំព្យូទ័រផ្នែក Microsoft Office.
ដាក់ពាក្យ​ឥឡូវនេះ





Attach File